កោះរ៉ុង
កោះរ៉ុង ជាកោះមួយក្នុងខេត្តព្រះសីហនុ។
មានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។វាគឺផ្តល់នូវភាពអស្ចារ្យតំនាងអោយឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស។លាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ។វាមានប្រភពទឹក
បរិសុទ្ធនៅលើកោះហើយវាជាផ្នែកសហគមន៏នៃការនេសាទស្ថិតនៅប៉ែកទក្សិណជាមួយនិង
ការផ្តល់អោយទឹកបរិសុទ្ឋ ត្រី ហើយនិងក្តាមផងដែរ។
ទីតាំងភូមិសាស្រ្ត
[កែប្រែ]
កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ
៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះរុងមមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ
និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។
ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
កោះរ៉ុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា។
កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។
កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍
ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍ និងមានធម្មជាតិ។
ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយពេលពីរម៉ោងឬច្រើនជាងនេះពីដីគោកនៃក្រុងព្រះសីហនុ
ប្រទេសកម្ពុជា[១]។
ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់
ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត
ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន
ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភ:។ ក្រៅពីនេះទៀត កោះរ៉ុង
គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង
ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម
ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ផែកាណូតកើន ១១ កន្លែង
បឹងហ្គាឡូ ២៧ កន្លែងផ្ទះសំណាក់ ៣៥ កន្លែង និងមានសណ្ឋាគារ។
ក្រុមហ៊ុនមីលីនៀមហ្គ្រុបរបស់បរទេសនិងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប
មានគំរោងអភិវឌ្ឍរួមដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាន
និងរីសតប្រណីត។ ទីរមណីយដ្ឋាន និងរីសតប្រណីត ជាកោះសង្សារ។
កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេលលើសពី២០ឆ្នាំ។ ប្រទេសកម្ពុជាមានសមុទ្រស្អាតៗ
និងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម។ ទោះបីយ៉ាងណា មុននឹងចេញដំណើរ ភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន
ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ។ សម្រាប់សំបុត្រជិះទូកទៅ កោះរុង
មានពីរប្រភេទគឺទូកលឿនម្នាក់ ១៥ ដុល្លារ និងទូកឈើតម្លៃ ១០ ដុល្លារ។
Post a Comment