កោះទន្សាយ
កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។https://www.facebook.com/Kohtonsay ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង
ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង
ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។
ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន
ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ
ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម
សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។
ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការ តស៊ូ ដោយមានការបែកបាក់ពលសេនា និង
បក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។
ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។
កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។
ពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។
ហេដ្ឋារចនាសម្ព័នទេសចរណ៍នៅកោះទន្សាយបានកសាងឡើងនៅសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម
មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ
ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង សំណង់រដ្ឋផ្សេងៗទៀត ។ល។
ធម្មជាតិ និង សង្រ្គាមជាង២ទស្សវត្សកន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នទាំងនេះស្ទើរតែទាំងអស់។
សព្វថ្ងៃមានប្រជាជនចំនួនប្រហែលជា ៧គ្រួសារបានបោះទីតាំងរស់នៅលើកោះនេះ
ប្រកបរបររកស៊ីនេសាទសមុទ្រតូចតាច និង
ថែរក្សាចំការដូង។ការធ្វើដំណើរមួយជុំធ្វើដំណើរទៅកោះនេះ និងត្រឡប់មកវិញ រត់បាន 20
ដុល្លារសម្រាប់ទូកទាំងមូលដូច្នេះនាំមកនូវ មិត្តភក្តិ
មួយចំនួនដើម្បីបំបែកការចំណាយនេះ។ តម្លៃ ធ្វើដំណើរជុំគឺដូចគ្នាថាតើអ្នកស្នាក់នៅ
ពីរបីម៉ោង ឬ ពីរឬបី ថ្ងៃ។
Post a Comment