ឆ្នេរសមុទ្រក្រុងព្រះសីហនុ
ឆ្នេរសមុទ្រក្រុងព្រះសីហនុ រមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៏គួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនេះ។
ទេសភាពឆ្នេរសមុទ្រនាពេលរសៀលនៅ ខេត្តព្រះសីហនុ
ក្រុង ព្រះសីហនុ គឺជាព្រះនាមរបស់សម្ដេចព្រះវររាជបិតាសីហនុ។ក្រុងព្រះសីហនុជាទីក្រុង
ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ត្រូវបានបង្កើតថ្មី នៅឆ្នាំ
១៩៦៤។ បង្កើតក្រុងព្រះសីហនុ គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។
ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺក្រុងកំពង់សោម ។ ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់
នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ
និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។
ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ
និងទេសចរអន្តរជាតិ ។
យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានអោយដឹងថា
ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ
នៅក្រុង ព្រះសីហនុ ត្រូវបាន
បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់
ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោង នៃរាជរដ្ឋាភិបាល បានអោយដឹងថា
ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។
ក្រុងព្រះសីហនុជាខេត្តដែលមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ។
ក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់
ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន
។ ចំនែកឯភាគខាងលិចឆៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។
ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា
ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង ឆ្នេរអូត្រេស។
ក្រុងព្រះសីហនុជាខេត្តមួយដែលមានសោភ៏ណ្ឌភាពស្រស់ស្អាត។
មូលហេតុដោយសារក្រុងព្រះសីហនុមាន ទីកន្លែងកំសាន្តពិសេសទាក់ទាញ
អារម្មណ៏ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ គឺ
ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានដូចជា ឆ្នេរសមុទ្រឯករាជ្យ (
អូរតែលប្រាំពីរជាន់) ឆ្នេរសុខា ឆ្នេរអូរឈើទាល អូរត្រេះ ឆ្នេរហាវៃ
ឆ្នេរម្លប់ជ្រៃ ទឺកធ្លាក់ក្បាលឆាយជាដើម.....។
ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាល
ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុចទឹកនៅក្បែរកោះ
សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។
មានមនុស្សជាច្រើនដែលតែងតែទៅទស្សនានៅទីនោះជារៀងរាល់ថ្ងៃពុំសូវដែលលាស់ទេ
ជាពិសេសភ្ញៀវទេសចណ៏អន្តរជាតិ
ព្រមទាំងមានបងប្អូនខ្មែរយើងនៅក្រៅស្រុកនិងក្នុងស្រុកផងដែរ ។
ដើម្បីបានមកដល់ក្រុងព្រះសីហនុ
យើងត្រូវធ្វើដំណើរដោយឆ្លងកាត់តាមផ្លូវជាតិលេខ៤ ។
ចំពោះផ្លូវវិញគឺមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ។
រមណីយដ្ឋានដែលជាទីចាប់អារម្មណ៏ជាងគេនៅក្រុងព្រះសីហនុ គឹឆ្នេរអូរឈើទាល។
នៅទីនោះមានភ្ញៀវទេសចរណ៏ទៅលេងយ៉ាងច្រើនកុះករបំផុត
ជាពិសេសថ្ងៃឈប់សំរាកពីការងារ ថ្ងៃបុណ្យទាន ថ្ងៃចុងសប្ដាហ៏។
ពួកគេទៅលេងនៅទីនេះដោយមានអ្នកខ្លះជួលតូប ឫ ក៏អង្គុយលំហែកាយនៅក្រោមដើមឈើ
លក្ខណ:ជាក្រុមគ្រួសារ រឺជាមិត្តភក្ដិ អ្នកធ្វើការយ៉ាងសប្បាយរីករាយ ។
ម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ទៅនឺងកោះពស់
មានភាពស្រស់ស្អាត ហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថា សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគំរោងសាងសង់សណ្ឋារគារ
អូរតែលនៅទីនោះដើម្បីធ្វើការអភិវឌ្ឍន៏ផ្នែកទេសចរណ៏នៅ
ក្រុងព្រះសីហនុអោយកាន់តែមានភាពរីកចំរើនជាងមុនថែមទៀត ។
ឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដឬលមានខ្សាច់សរក្បុស ស្រស់ស្អាតបំផុតដែលបានចាត់ចូលជាឆ្នេរស្អាតខ្នាតអន្តរជាតិ។
នៅទីនោះមានខ្ចុសលំហែកាយ សំរាប់ជួលមានតំលៃសមរម ។
ក្រៅពីនេះមានម្ហូមអាហារគ្រឿងសមុទ្រ ពិសេសៗ ផងដែរ ។
ទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ត្រជាក់ល្ហឺម
ភ្ញៀវទេសចរណ៏ចុះលេងទឺកមានជួលពោងហែល ឬអង្គុយលេងលើឆ្នេរ
លេងដីខ្សាច់លេងបាល់ លេងសី អ្នកខ្លះទៀតរកកូនខ្យងតូចៗ ជាការកំសាន្ត ។
អ្នកខ្លះទៀតមកពីតំបន់ឆ្ងាយៗ អត់បានដឺងថា ទឺកសមុទ្រមានរសជាតិ ប្រៃល្វីងទេ
។ ក្រោពីការលេងកំសាន្ត នៅលើឆ្នេរក៏មានជួល អូរបរ
ឬទូកាម៉ាស៊ីនទោលេងលើកោះផងដែរ ជាពិសេសភ្ញៀវទេសចរណ៏អន្តរជាតិ ។
អ្នកដែលបានមកដល់តែងតែថតរូប នៅតាមឆ្នេរសមុទ្រឬ នៅទីរមណីយដ្ឋានដទៃទៀត
ទុកជាអនុស្សាវរីយ៏ផងដែរ ។ ប្រសិនបើមានអ្នកចង់
ធ្វើដំណើរកំសាន្តអោយសប្បាយនោះសូមកុំភ្លេចទីរមណីយដ្ឋាននៅខេត្តព្រះសីហនុ
ពិសេសឆ្នេរសមុទ្រក្រុងព្រះសីហនុ
ពេលអ្នកមកដល់អ្នកនឺងមានអារម្មណ៏អស់បាត់នូវទុក្ខកង្វល់ គឺមានតែភាពសប្បាយៗ
ជានិច្ច។
Post a Comment