ក្រូច
ផ្លែក្រូច គឺជាឈើមួយពួកមានផ្លែប្រកបដោយក្លែប,
កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ
ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង :
> ក្រូចឆ្មារក្រូចក្រសាំង ឬក្រូចចងសក់
> ក្រូចក្រសាំង
(ក្រូចនេះខ្លះច្រើនតែឃើញមានសម្បកក្រញាញ់ៗ មានអ្នកខ្លះគេហៅក្រូចនេះថា ក្រូចចងសក់)
> ក្រូចពោធិ៍សាត់ ។ល។
ដើមក្រូចជាដើមឈើ
ហូប ផ្លែច្រើនជាងគេក្នុងពិភពលោក។
ដើមកំណើត
[កែប្រែ]
ក្រូចមានដើមកំណើតនៅក្នុងតំបន់មួយដែលគ្របដណ្តប់ ប្រទេសចិនភាគខាងត្បូង
ភាគឦសានប្រទេសឥណ្ឌា និង មីយ៉ាន់ម៉ា ហើយការលើកឡើងដំបូងបំផុតនៃពណ៌ទឹកក្រូចផ្អែមគឺនៅក្នុង
អក្សរសិល្ប៍ចិន ក្នុងឆ្នាំ ៣១៤ មុនគ្រីស្ទសករាជ។
សុខភាព
[កែប្រែ]
ផ្លែក្រូចមានប្រយោជន៍ដល់សុខភាពមនុស្សយ៉ាងច្រើនព្រោះវាសម្បូរទៅដោយវីតាមីន C និង A,
សារធាតុ Flavonoid, អង់ទីអុកស៊ីដង់,
កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, អាហារសរសៃ ។[១]
ក្រូចពោធិ៍សាត់
[កែប្រែ]
ក្រូចពោធិ៍សាត់
ដំណាំក្រូចពោធិ៍សាត់ជាប្រភេទដំណាំប្រជាកសិករនិយមដាំនៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេសតែក្រូចពោធិ៍សាត់ដែលទទួលបានការគាំទ្រខ្លាំងគឺក្រូចពោធិ៍សាត់ដែលដាំនៅខេត្តបាត់ដំបង។
សជាតិក្រូចពោធិ៍សាត់មានភាពដាច់ដោយឡែក។
រដូវប្រមូលផលពីមួយរដូវទៅមួយរដូវ ក្រូចពោធិ៍សាត់
កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជាពិសេសនៅទីក្រុងភ្នំពេញ។
ប្រជាប្រិយភាពគាំទ្រពីអ្នកបរិភោគក្នុងស្រុក កើនឡើង
ស្របពេលដែលដំណើរការចុះបញ្ជីសម្គាល់ផលិតផលភូមិសាស្ត្រលើផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបង
កំពុងបន្ត។[២]
ទឹកក្រូច
របៀបហូបផ្លែក្រូច និងអត្ថប្រយោជន៍
[កែប្រែ]
ផ្លែក្រូច
(Orange) ដែលមានដាំដុះច្រើន នៅប្រទេសកម្ពុជា ឃើញមាន ផ្លែក្រូចពោធិ៍សាត់
និងក្រូចក្រសាំង (ឬក្រូចចងសក់)។ ក្នុងកថាខណ្ឌអំពី "របៀបហូបផ្លែក្រូច
និងអត្ថប្រយោជន៍" នេះ មិនសំដៅលេីផ្លែក្រូចឆ្មា (lime) ក្រូចថ្លុង ក្រូចវល្លិ (passion) ឬក្រូចសេីច
នោះទេ។
> ទឹកក្រូចល្អសម្រាប់មនុស្សគ្រប់វ័យ ប្រុស ស្រី ក្មេង ចាស់។
ចូលរួមជួយឲ្យមានសុខភាពល្អ រឹងមាំ និងអាយុវែង។
ជាធម្មតា
ផ្លែឈើនេះជាផ្លែឈើមួយក្នុងចំណោមផ្លែឈើផ្សេងទៀត ដែលគេទទួលទាន ក្រោយពេលបាយ
ឬក្រោយអាហារមួយពេលៗ (dessert fruit)។ ចំពោះក្រូចក្រសាំង
បើមិនមានម៉ាស៊ីនសម្រាប់គាបយកទឹក អាចពិចារណា ពុះ ច្របាច់យកទឹកដោយដៃ
ដោយប្រើតម្រងត្រងគ្រាប់ចេញ (បេីមាន) រួចប្រើស្លាបព្រាកោសយកសាច់ខ្លះៗដាក់ចូលបន្ថែម។
> ទឹកក្រូច ជំនួយដល់ឆ្អឹង ធ្មេញ និងការលូតលាស់ធំធាត់របស់ក្មេង
> ទឹកក្រូច លាយជាមួយនឹងទឹកឃ្មុំ សម្រាប់អ្នកមានជំងឺបេះដូង
> ហូបជាប្រចាំ សម្រាប់អ្នកដែលឧស្សាហ៍ផ្ដាសាយ
> ទឹកក្រូច លាយជាមួយនឹង ទឹកឃ្មុំ មួយស្លាបព្រាបាយ និងអំបិលបន្តិច
សម្រាប់អ្នកមានជំងឺផ្លូវដង្ហើម ផ្ដាសាយ រលាកទងសួត ហឺត របេង
ឬបញ្ហាក្អកមានស្លេស្មដែលពិបាកខាក
> ជួយប្រព័ន្ធរំលាយអាហារ (ក្រពះពោះវៀន) ជួយឲ្យឃ្លានអាហារ
> ទឹកក្រូច លាយជាមួយនឹងទឹកឃ្មុំ សម្រាប់អ្នកដែលមានបញ្ហា ហើមពោះ ប៉ោងពោះ
ដោយសារស្ទះកាកសំណល់អាហារក្នុងពោះវៀន ក្រពះពោះវៀនខ្សោយ មានចលនាយឺត ក្របន្ទោបង់
ទល់លាមក
ទឹកក្រូចត្រូវបានគេនិយាយថា
ធ្វើឲ្យដេកមិនលក់ ឬរំខានដំណេក បើហូបពេលយប់។
~ "អាហារអាចទ្រទ្រង់សុខភាព។ ប៉ុន្តែការហូបអាហារខុស ក៏អាចប៉ះពាល់សុខភាព"
វេជ្ជបណ្ឌិត
សេង ច័ន្ទភក្ដី
Post a Comment