ទុរេន
ទុរេន គឺជាឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែមសម្រាប់ប្រើជាបង្អែមមានតម្លៃ
សំបកផ្លែមានបន្លារឹងមានក្នុងកម្ពុជរដ្ឋ ដាំកើតត្រង់ទីតំបន់ខ្លះដោយអន្លើដូចជា
ខេត្តកំពត បាត់ដំបង កោះកុង...។ អ្នកខ្លះចាត់ទុកទុរេនថាមាន ក្លិនឈ្ងុយគួរឱ្យរីករាយ ចំណែកឯអ្នកខ្លះទៀតយល់ថាមាន
មានក្លិនស្អុយជាក្លិនបង្កឱ្យមានប្រតិកម្មធ្វើឲ្យមានការស្អប់ខ្ពើមជាខ្លាំងជាពិសេសនៅបណ្ដាពួកនៅបស្ចឹមប្រទេស។
ទុរេនត្រូវបានគេជឿថាវាមានប្រភពមកពីអាស៊ីអាគ្នេយ៍។ ទុរេនមានផ្ទុកទៅដោយ វីតាមីន
សារធាតុចិញ្ចឹម និង សារធាតុគីមីសរីរាង្គជាច្រើនទៀតដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
ផ្លែធុរេននៅយូណានប្រទេសចិន
ទុរេនមានលក្ខណៈប្លែកពីទំហំធំមានក្លិនខ្លាំង
និងសំបកមានបន្លាធំ។ ផ្លែអាចធំរហូតដល់ ៣០សង់ទីម៉ែត្រ បណ្តោយ និង ១៥សង់ទីម៉ែត្រ
នៅក្នុងអង្កត់ផ្ចិត ហើយជាទូទៅវាមានទម្ងន់ពី ១ទៅ ៣គីឡូក្រាម ។
រូបរាងរបស់វាមានរាងមូល ពណ៌សំបករបស់វាពីពណ៌បៃតងទៅត្នោត ហើយសាច់របស់វាពីពណ៌លឿងស្លេក។
ផ្លែទុរេនជារ៉ាឌីកាល់សេរីអាចបំផ្លាញកោសិកា DNA និង
អាចបំប្លែងកោសិកាទាំងនោះទៅជាកោសិកាមហារីក ដែលក្រោយមកអាចបង្កទៅជាសាច់កាច ឬ លូតលាស់
ជាដុំសាច់មហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយអុកស៊ីតកម្ម
ភាពតានតឹងលើសរីរាង្គ នៃរាងកាយដែលផ្ដល់ប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ។ ផ្លែទុរេន
មានសារធាតុប្រឆាំងអុកស៊ីកម្មទាំងនេះ រួមមាន វីតាមីនC វីតាមីន
B កំផ្លិច និង វីតាមីនE ដែលអាចជួយប្រឆាំង
នឹង កោសិកាមហារីក។
Post a Comment